Wednesday, August 28, 2013

ភ្លេច​លាង​គូថ

កុមារា​ម្នាក់​ជា​សិស្ស​ថ្នាក់​ទី​២​វា​ជា​ក្មេង​ដែល​ឧស្សាហ៍​ភ្លេចភ្លាំង​ខ្លាំងណាស់​។​វា​តែងតែ​ភ្លេចមុខភ្លេចក្រោយ​។
​ថ្ងៃមួយ​មុនពេល​ចូល​ទៅ​បង្គន់ មិត្ត​របស់​វា​ម្នាក់​បាន​ផ្តាំ
​មិត្ត​៖ នែ ពេល​ឯង​ចេញពី​បង្គន់ កុំ​ភ្លេច​លាងដៃ​ផង​ណា​!
​កុមារា​៖ អើ អញ​ដឹង​ហើយ​

​ ដល់​ពេល​ចេញពី​បង្គន់​ចូល​ថ្នាក់​វិញ​បាន​មួយសន្ទុះ វា​ក៏​ស្រែក​ឡើង​ថា “​ចុម​អញ​!​ចូល​បង្គន់​មិញ​រវល់​តែ​ចាំ​រឿង​លាងដៃ​ឥឡូវ​ភ្លេច​លាង​គូថ​ បាត់ទៅហើយ​!​។